អំពីយើងខ្ញុំ

 
  សាររបស់អគ្គនាយក  
  បេសកម្ម  
  យុទ្ធសាស្រ្តប្រតិបត្តិការ  
  ប្រវិត្តសង្ខេបក្រុមហ៊ុន  
  ក្រុមប្រឹក្សាភិបាល  
  ក្រុមអ្នកគ្រប់គ្រង  
  អតិថិជនសំខាន់ៗ  
  Business Review  
 
 

ប្រវត្តិសង្ខេបក្រុមហ៊ុន

 
     
 
នាមករណ៍របស់ក្រុមហ៊ុន : ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា
នាមករណ៍អាជីវកម្ម : កាមិនកូ  
     
ទីស្នាក់ការកណ្តាល :

អគារលេខ ២៨ កែងកាច់ជ្រុងផ្លូវលេខ ១០៦ និងផ្លូវលេខ ១៣ សង្កាត់វត្តភ្នំ​         ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

     
ទូរស័ព្ទ : (៨៥៥) ២៣ ៧២ ២០ ៤៣
     
ទូរសារ : (៨៥៥) ២៣ ៤២ ៧៨ ១០
     
អ៊ីម៉ែល : caminco@caminco.com.kh / info@caminco.com.kh
     
គេហទំព័រ : www.caminco.com.kh
     
ប្រភេទអាជីវកម្ម : សេវាធានារ៉ាប់រងទូទៅ
     
ផលិតផលសំរាប់លក់ :

សេវាធានារ៉ាប់រងលើយាន្តយន្ត  ទ្រព្យសម្បត្តិ  វិស្វកម្ម  គ្រោះថ្នាក់​បុគ្គល  សុខភាព  និងសេវាធានារ៉ាប់រងផ្សេងៗទៀត

     
វិសាលភាពប្រតិបត្តិការ :

-ធ្វើអាជីវកម្មធានារ៉ាប់រងផ្ទាល់ និងធានារ៉ាប់រងប​ន្ត
-សេវាកម្មជាអ្នកត្រួតពិនិត្យការខូចខាតបាត់បង់​ និងដោះស្រាយសំណង

     
រចនាសម័្ពន្ធ :

-មាន៤​នាយកដ្ឋាន​​​ និង១៧ការិយាល័យ​ស្ថិតក្រោមទីស្នាក់ការកណ្តាល ​រាជធានី​ ភ្នំពេញ
-មានការិយាល័យតំណាង​៤នៅក្នុងខេត្តព្រះសីហនុ  សៀមរាប បន្ទាយមានជ័យ និង កំពង់ចាម
-មាននិយោជិតជាង ១០០នាក់

     
កិច្ចសហការណ៍អន្តរជាតិ :

សហប្រតិបត្តិយ៉ាងរឹងមាំជាមួយដៃគូធានារ៉ាប់រងបន្ត​ល្បីៗមានដូចជាៈ ក្រុមហ៊ុន Asian Reinsurance Corporation, ក្រុមហ៊ុន Best Re, ក្រុមហ៊ុន ​Bao Minh Insurance Corporation, ក្រុមហ៊ុន ​African Reinsurance Corporation, ក្រុមហ៊ុន General Insurance Corporation of India,ក្រុមហ៊ុន Labuan Reinsurance  និងក្រុមហ៊ុន Kuwait Reinsurance Co.

     
មូលធន : ៧.១២៨.០៤២ ដុល្លាអាមេរិក
     
ទ្រព្យសម្បតិ្តសរុប (២០០៧) : ៨.៣៦៦.០៨៨ ដុល្លាអាមេរិក
     
វិនិយោទុន :

គណនីមានកំណត់​ កម្ចីរយៈពេលខ្លី និងអាជីវកម្មលើអចលវត្ថុក្នុងរយៈ​ពេល​ខ្លី

     
បុព្វលាភដុល :

អត្រាមធ្យមភាគកើនឡើងប្រហែល 28 % ក្នុងរយៈពេល ៥ឆ្នាំ(២០០៥-២០០៩)

 
     
     
     
 

ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា​ “ កាមិនកូ “ គឺជាក្រុមហ៊ុនធានារ៉ាប់រងរដ្ឋមុនគេបង្អស់ក្នុងប្រទេសកម្ពុជា​ដែល បានបង្កើត​ឡើងជាផ្លូវការដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ១៩៩០។

នៅពាក់កណ្តាល​ខែមិថុនា ឆ្នាំ១៩៩៣​​  កាមិនកូ  បានចាប់ផ្តើមដំណើរការអាជីវកម្មធានារ៉ាប់រងនៅលើទីផ្សារ ​កម្ពុជា។

នៅឆ្នាំ១៩៩៦, មានក្រុមហ៊ុនចំនួន៤​ ដែលត្រូវបានតែងតាំងជាភ្នាក់ងារធានារ៉ាប់រងរបស់ ​កាមិនកូ ដូចជាៈ ក្រុមហ៊ុន Indochine Insurance (១៩៩៦-២០០៤), ក្រុមហ៊ុន PANA Trading Cambodia (១៩៩៦-២០០២), ក្រុមហ៊ុន Asia Insurance (Cambodia) Ltd (១៩៩៦-២០០២), និងក្រុមហ៊ុន Forte Trading Private Ltd (១៩៩៧-២០០២)។

ឆ្នាំ២០០១-២០០៨,​ កាមិនកូ បានផ្លាស់ប្តូរពីក្រុមហ៊ុនដែលគ្រប់​គ្រងដោយរដ្ឋមកជាសហគ្រាសសាធារណៈវិញ​​ តាមអនុ​ក្រឹត្យលេខ​ ១៣២ អនក្របក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០១  ​​ហើយជាក្រុមហ៊ុនធានារ៉ាប់រងដែល ទទួលបានអាជ្ញាប័ណ្ណ ធ្វើអាជីកម្មមុនគេក្នុងរយៈពេល​ ៥ឆ្នាំ ទៅលើសេវាធានា​រ៉ាប់រងទូទៅ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០២ ដោយក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​ដែលមានដើមទុនចុះបញ្ជី​៧.០០០.០០០ដុល្លាអាមេរិក (២៨.០០០.០០០.០០០រៀល) ។​

ពី​ខែមិថុនា ឆ្នាំ២០០៨​ មកដល់បច្ចុប្បន្ន កាមិនកូ​ បានប្រែក្លាយទៅ​ជាក្រុមហ៊ុនចំរុះរដ្ឋឯកជនដែលមានដៃគូ​ ជាមួយ​នឹងក្រុមហ៊ុន Viriyah BVB (CAMBODIA) Insurance Plc  កាន់កាប់ភាគហ៊ុន ៧៥%​ ។

 
     
     
     
     
     

 

 
 
© ២០០៩ ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ)