អំពីយើងខ្ញុំ

 
  សាររបស់អគ្គនាយក  
  បេសកម្ម  
  យុទ្ធសាស្រ្តប្រតិបត្តិការ  
  ប្រវិត្តសង្ខេបក្រុមហ៊ុន  
  ក្រុមប្រឹក្សាភិបាល  
  ក្រុមអ្នកគ្រប់គ្រង  
  អតិថិជនសំខាន់ៗ  
  Business Review  
 
 

សាររបស់លោកអគ្គនាយក​

 
     
 
 

ខ្ញុំបាទសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី និង អ្នកនាងកញ្ញា  ដែលបាន ចំណាយពេលវេលាមកទស្សនា កាមិនកូ តាមរយៈគេហទំព័រ និងសូមអរគុណ ជាអនេកចំពោះ ចំណាប់អារម្មណ៍ជាមួយក្រុមហ៊ុនយើងខ្ញុំ។​ កាមិនកូ គឺជា ក្រុមហ៊ុនធានារ៉ាប់រង​ដំបូងដែលនាំមុខ គេនៅ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា​ដែល មានមូលនិធិហិរញ្ញវត្ថុរឹងមាំប្រកបដោយគុណ​ភាពខ្ពស់ និងបទពិសោធន៍ដ៏យូរយារ ​នៅ​ទីផ្សារកម្ពុជា។

 
     
 

កាមិនកូ មានកិត្តិសព្ទនាំមុខគេលើសេវាកម្មធានា​រ៉ាប់ផ្នែក យានយន្តក្នុងរយៈពេលជាង​១៦ឆ្នាំកន្លង​មក។​ កាមិនកូ តែងតែផ្តល់​ការ​ធានារ៉ាប់រង ប្រកបដោយ​គុណភាពខ្ពស់ និងសេវាកម្ម​ល្អ​ក្នុង​តំលៃប្រកួតប្រជែង ដើម្បីបំពេញ តំរូវ​ការរបស់​លោកអ្នកដែលរំពឹងចង់បាន។ កាមិនកូ បានសហការជា​មួយ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុន​ ធានារ៉ាប់រងបន្ត​ និងជើងសាធានារ៉ាប់រងដែលមានបទពិសោធន៍ខ្ពស់​នៅទូទាំងពិភពលោក ដើម្បីចែក​រំលែក ​ហានិភ័យ និងបង្កើនសាធន​ភាពរបស់ខ្លួនផងដែរ។​​​​​​​​​​ 

 
 

ដើម្បីបន្តការថែរក្សា និងអភិវឌ្ឍន៍នូវយីហោឈ្មោះរបស់ខ្លួន កាមិនកូ ចាំបាច់ត្រូវរៀបចំកំណែទម្រង់ថ្មី
ដែល​មានដូច​តទៅ៖

  • ពង្រឹងការគ្រប់គ្រង និងការដឹកនាំឲ្យបានល្អដើម្បីធានាឲ្យបាន​រាល់ប្រតិបត្តិការនិងកិច្ចដំណើរការរបស់ ក្រុមហ៊ុឲ្យមានតម្លាភាព មានយន្តការការងារមួយច្បាស់​លាស់ ​ និងមានប្រសិទ្ឋភាព
  • កែតំរូវបណ្ណ័សន្យារ៉ាប់រងឲ្យល្អប្រសើរដោយផ្អែកលើការអនុវត្តច្បាប់អន្តរជាតិ
  • ពង្រីកនិងអភិវឌ្ឍន៍សេវាកម្មធានារ៉ាប់រងឲ្យកាន់តែមានគុណ​ភាពខ្ពស់តាមស្តង់ដាអន្តរជាតិដើម្បីផ្តល់
    ជូន​អតិ​ថិ​ជន​ក្នុង​តំលៃប្រកួតប្រជែង
  • ការអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលសមត្ថភាពជំនាញ​បច្ចេកទេស និងក្រមសីលធម៌
  • កែលម្អសេវាឲ្យកាន់តែល្អប្រសើរដើម្បីផ្តល់ជូនអតិថិជនជាមួយនឹង​ភាពរីក​រាយ ឆាប់​រហ័ស​ មានតម្លាភាព និងយុត្តិធម៌ ក្នុងការដោះស្រាយសំណង
  • បន្តការថែរក្សា និងបង្កើនភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយអតិ​ថិ​ជន​ និងដៃគូអាជីវកម្មទាំងក្នុងប្រទេស និងក្រៅ​ប្រទេស
 
     
 

គោលបំណងរបស់យើងខ្ញុំតែងតែយកចិត្តទុកដាក់បំរើជូនលោកអ្នក ដើម្បីធានាឲ្យបាន​នូវសុវត្ថិភាពនៅ​ពេលដែល លោកអ្នកត្រូវការយើងខ្ញុំ ហើយយើងខ្ញុំមិនត្រឹមតែប្រតិបត្តិតាមនីតិវិធីច្បាប់ប៉ុណ្ណោះទេ ថែម​ទាំងអនុវត្តឲ្យបាន ត្រឹមត្រូវ​ទៀត​ផង ។​ យើងខ្ញុំនៅតែរក្សាការបញ្ចុះតំលៃដើម្បីផ្តល់ជូនអតិថិជនចាស់  និងទាក់​ទាញប្រមូលអតិថិជន ថ្មីឲ្យមានទំនុកចិត្ត ក្នុងការប្រើសេវាធានារ៉ាប់រងរបស់យើងខ្ញុំដែលមានគុណភាពខ្ពស់ក្នុងតំលៃសមរម្យ។  យើងខ្ញុំ តែងតែប្រកួតប្រជែងក្នុង​​​​​​​​​​​​​​លក្ខណៈយុត្តិធម៌ដោយផ្អែកលើគុណភាពខ្ពស់ និងសេវាកម្មល្អដើម្បី​ធានាផលប្រយោជន៍ ទាំងសងខាង ទាំងយើងខ្ញុំ និងលោកអ្នក។​ លក្ខណៈសម្បត្តិទាំងនេះ បានធ្វើឲ្យ​លោកអ្នក​កាន់តែមានជំនឿជឿជាក់ និងមានទំនុកចិត្តយ៉ាងខ្លាំងលើ​សេវាកម្មធានារ៉ាប់រងរបស់យើងខ្ញុំទៀតផង។

 
 

ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់លោកអ្នកដែលមានសារៈសំខាន់ចំពោះយើងខ្ញុំ និង សេដ្ឋកិច្ច​ជាតិ​​

យើងខ្ញុំសន្យាថានឹងបន្តនិរន្តភាពសេវាកម្មដ៏ល្អនេះដើម្បីរង់ចាំបំរើជូនលោកអ្នកគ្រប់ពេលវេលា។

សូមថ្លែងអំណរគុណ និងប្រសិទ្ឋពរជូន ​សម្តេច ទ្រង់ ឯកឧត្តម ​ អ្នកឧកញ៉ា ឧកញ៉ា លោក​ជំទាវ លោក លោកស្រី ​និងអ្នកនាងកញ្ញា ប្រកបដោយភាពជោគជ័យ។ ដោយការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំបាទ

 

អគ្គនាយកក្រុមហ៊ុន កាមិនកូ

ដួង វិបុល

 
     
 
 
© ២០០៩ ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ)